Connect with us

Hi, what are you looking for?

ក្នុងស្រុក

សំណុំរឿងវាយអ្នក​កាសែតម្នាក់​នៅ​ខេត្ត​ព្រះសីហនុ តុលាការប្រកាស​សាលក្រមឲ្យបង់សំណង​១លានរៀល

សាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ – អ្នក​យក​ព័ត៌មានឲ្យ​ទូរទស្សន៍​អនឡាញ MSJ ប្រចាំ​ខេត្ត​ព្រះសីហនុ គឺលោក ដួង ច័ន្ទបូរិទ្ធ បានសម្តែង​ការ​ហួស​ចិត្ត ក្រោយ​ពី​បាន​ឃើញ​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​ឲ្យ​ភាគី​ម្ខាង​ទៀត​បង់​លុយ​សងជំងឺចិត្ត​មក​លោក​​ចំនួន​១លាន​រៀល ក្រោយ​ពី​លោក​រងនូវ​អំពើហិង្សា និងវាយ​កម្ទេច​ទូរស័ព្ទលោកថែមទៀត។

សាលាដំបូងខេត្តព្រះសីហនុ

លោក ច័ន្ទបូរិទ្ធ បានថ្លែងថា លោកមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុទេ ទាំងដែលលោកស្រី ជា សុខឡេង បានប្រើហិង្សាវាយទាត់ធាក់ជេរប្រមាថបំផ្លាញទ្រព្យសម្បត្តិ(ទូរស័ព្ទ) មក​លើរូបលោក ដោយលោកមានឯកសារបញ្ជាក់ពីអត្តសញ្ញាណជនពាក់ព័ន្ធ និងភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទដាក់បន្ទុក ប៉ុន្តែបែរជាការសម្រេចសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឲ្យលោកមិនអាចទទួលយកបានទេ។

លោកថា រឿងនេះពិតអយុត្តិធម៌ណាស់ ដូច្នេះលោកសម្រេចចិត្តដាក់ពាក្យប្ដឹងឧទ្ធរណ៍ហើយ។

គួររំឭកថា រឿងរ៉ាវ​ដែល​កើត​ដល់​ការ​ប្តឹងផ្តល់នោះ គឺបាន​កើត​ឡើង​កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​ដែល​លោក ដួង ច័ន្នបូរិទ្ធ បានចុះយកព័ត៌មាន និងថតផ្ដិតសកម្មភាពទំនាស់ដីធ្លីលើដីគម្របព្រៃឈើ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយ​ពេលនោះ ក៏​ត្រូវ​លោកស្រី ជា សុខឡេង ចេញ​មក​ធ្វើ​ការ​ជេរប្រមាថព្រមទាំង​ប្រើអំពើហិង្សាមក​លើ​រូបលោកទៀត៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement