Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រ្តីដែលយក​កាំបិត​អារមុខក្មេង​ស្រីកាលពីប៉ុន្មានខែមុន ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១២ឆ្នាំ

-

ភ្នំពេញ – ស្រ្តីចិត្តឆៅ​ដែលបាន​យក​កាំបិត​ទៅ​អារផ្ទៃ​មុខ​ និងដៃក្មេង​ស្រីម្នាក់កាលពីខែកក្កដាកន្លងទៅ ព្រោះតែខឹងក្មេងស្រីនោះមាន​ជម្លោះជាមួយ​កូនខ្លួន ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី២៥ វិច្ឆិកានេះ ដោយ​ដាក់ពន្ធនាគាររយៈពេល​១២ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ២០០លានរៀល។

ស្ត្រីជនដៃដល់ លីវ ប៊ុនធឿន ពេលផ្តល់ចម្លើយដល់សមត្ថកិច្ច

ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បាននិយាយថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ដែលជាថ្ងៃកើតហេតុ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលនាងបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។

ស្ត្រីរូបនេះថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើឲ្យ​កូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែឲ្យ​ក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ៕

Advertisement
Advertisement