Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរាជធានីភ្នំពេញផ្តល់​ប្រាក់​លើកទឹកចិត្តដល់​កម្លាំង​អធិការដ្ឋាននគរបាល​ខណ្ឌដូនពេញក្រោយប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

-

ភ្នំពេញ – នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាល ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ដោយបានដកហូតគ្រឿងញៀនចំនួន ២០៦កញ្ចប់តូច និង ០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាលបាននាំយកថវិកា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំងយើងឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង៕

Advertisement
Advertisement