Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម៉ាស់ជាង២លាន និង​សម្ភារៈ​ការពារ​កូវីដ​១៩របស់កម្ពុជា ត្រូវ​បញ្ជូន​ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ាហើយ

យន្តហោះដឹកម៉ាស់និងសម្ភារៈរបស់កម្ពុជាមុនពេលចាកចេញ

ភ្នំពេញ – អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​បាន​ដឹកជញ្ជូន​តាមជើងយន្តហោះពិសេស​ទៅកាន់ប្រទេស​មីយ៉ាន់ម៉ាហើយ​នៅព្រឹក​ព្រលឹម​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ដោយ​មាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​កម្ពុជា ជាអ្នកនាំយក​ទៅ​ប្រគល់​ដល់រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា។

យន្តហោះដឹកម៉ាស់និងសម្ភារៈរបស់កម្ពុជាមុនពេលចាកចេញ

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលឲ្យដឹងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង​គណៈប្រតិភូកម្ពុជា

គួរ​រំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បី​ទប់ទល់​នឹង​វីរុស​កូវីដ​១៩ ដែល​កំពុង​រីករាលដាល។

ប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្ន​នេះ​មានករណីឆ្លងវីរុស​កូវីដ​១៩រហូតដល់ជាង៨ម៉ឺនករណី ក្នុងនោះមាន ១៧៨៤នាក់ បានស្លាប់បាត់បង់ជីវិត៕

Advertisement
Advertisement