Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានីយ៍ប្រេងអត់ច្បាប់​នៅភូមិ​ព្រៃផ្គាំ ស្រុកអង្គរបូរី នៅតែបន្ត​សាងសង់ ​​​ក្រោយ​មន្ទីររ៉ែ និង​ថាមពលចេញលិខិតហាមឃាត់

-

តាកែវ – ស្ថានីយ៍ប្រេង​មួយ​កន្លែងស្ថិត​នៅ​ភូមិ​ព្រៃផ្គាំ (គ) ឃុំ​ព្រៃផ្គាំ ស្រុកអង្គរបូរី មក​ទល់ពេលនេះ​នៅ​តែបន្ត​សាងសង់​ដោយ​គ្មាន​ច្បាប់អនុញ្ញាត ខណៈ​ដែល​មន្ទីរ​រ៉ែ និង​ថាមពលខេត្ត​តាកែវ​បាន​ចេញលិខិត​ឲ្យ​បញ្ឈប់​ការ​សាងសង់ទៅហើយនោះ, ដែល​នេះ​ត្រូវ​គេ​មើល​ឃើញថា ​​​​​​​​​​អាចប្រហែលជា​មាន​ការ​ឃុប​ឃិតជា​ប្រព័ន្ធជាមួយ​អាជ្ញាធរ​ស្រុកអង្គរបូរីជាមិនខាន។

ស្ថានីយ៍ប្រេងអត់ច្បាប់នៅភូមិ​ព្រៃផ្គាំ (គ) ឃុំ​ព្រៃផ្គាំ ស្រុកអង្គរបូរី

លោក ផេង វុធ ប្រធាន​មន្ទីររ៉ែ និង​ថាមពល​ខេត្ត​តាកែវ​បាន​ថ្លែងថា រាល់ស្ថានីយ៍ប្រេង មុន​នឹង​ធ្វើ​ការ​សាងសង់ គឺ​ត្រូវ​តែ​សុំច្បាប់​អនុញ្ញាតិ​ដល់​ក្រសួងរ៉ែ នងិ​ថាមពល​ទើប​ស្រប​ច្បាប់ និង​អាច​ដំណើរ​ការ​ធ្វើអាជីវកម្ម​បាន ហើយ​ករណី​ស្ថានីយ៍​ប្រេង​នៅ​ភូមិ​ព្រៃផ្គាំ (គ) ស្រុកអង្គរបូរីនោះ លោក​បានធ្វើ​លិខិតជាមួយអាជ្ញាធរឲ្យ​ម្ចាស់​ស្ថានីយ៍​បញ្ឈប់​ការ​សាងសង់​ហើយ ហើយការលួច​សាងសង់បន្តទៀតនោះ គឺជា​រឿង​របស់អាជ្ញាធរមូលដ្ឋាន។

ចំពោះករណីនេះ យើង​នៅ​មិន​ទាន់​ទទួលការបកស្រាយ​ពីអាជ្ញាធរ​ស្រុកអង្គរបូរីទេ​នៅថ្ងៃនេះ។

សូម​បញ្ជាក់ថា ស្ថានីយ៍​ប្រេង​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃផ្គាំ (គ) ស្រុកអង្គរបូរីនេះ មាន​ម្ចាស់​ឈ្មោះ រុំ និង​ប្រពន្ធឈ្មោះ គន្ធា ត្រូវ​គេ​ចាក់គ្រឹះធ្វើការ​សាងសង់អស់រយៈ​ពេល​ប៉ុន្មានខែមកហើយ ដោយ​ពុំ​មាន​ច្បាប់អនុញ្ញាតិនោះទេ ប៉ុន្តែ​ការដ្ឋាន​សំណង់​នៅ​តែ​អាច​ដំណើរ​ការ​ទៅបាន​ដោយ​រលូន ហើយ​បើ​តាម​ប្រជាពលរដ្ឋ​ថា ការ​ដែល​សំណង់​អត់ច្បាប់អាច​ដំណើរ​ការបាន​ដោយ​គ្មាន​ការ​ហាមឃាត់ពីអាជ្ញាធរនោះ គឺប្រហែលជា​មាន​ការ​ផ្តល់សំណែន​ដល់​ម្ចាស់​ទឹកម្ចាស់ដីហើយ បើ​ពុំនោះទេ ប្រហែលជា​ម្ចាស់​ទឹកម្ចាស់ដីធ្វើទុក្ខ​បាត់ទៅហើយ៕

Advertisement
Advertisement