Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ នាយករដ្ឋមន្ត្រី នឹងចូលរួមថ្លែងសុន្ទកថាទៅកាន់ពិធីពិព័រណ៍ចិន-អាស៊ានលើកទី ១៧

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ភ្នំពេញ: ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  នឹងចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅថ្ងៃសុក្រ ទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជី ថល» ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំ នៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សុន្ទរកថា របស់សម្តេចក្នុងព្រឹតិ្តការណ៍ដ៏សំខាន់នេះ នឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ៕

Advertisement
Advertisement