Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្លាំងជំនាញ​ស្នងការនគរបាលខេត្តកំពង់ចាម កំពុងស្រាវជ្រាវ​រក​គណនីហ្វេសប៊ុក ដែលបរិហារស្នងការរបស់ខ្លួន

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ វិច្ឆិកាម្សិលមិញ បានធ្វើការ​ច្រាន​ចោលចំពោះសារបង្ហោះ​នៅ​លើគណនីហ្វេកបុកឈ្មោះ Sey Haa បានធ្វើការបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ស្នងការដ្ឋានគរបាល ខេត្តកំពង់ចាម បានបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពនៃមាតិកាព័ត៌មាននេះ និងចាត់ទុកថាម្ចាស់គណនីហ្វេសប៊ុកលើ មានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដលថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

យ៉ាងណាក៏ដោយ ពេលនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងបើកការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសប៊ុកខាងលើឲ្យមកទទួលខុសត្រូវតាមច្បាប់ ៕

Advertisement
Advertisement