Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពុលទឹកអណ្តូង​នៅខេត្ត​កំពង់ឆ្នាំង ស្លាប់​មនុស្ស​២នាក់ និង​សង្រ្គោះ​បន្ទាន់ជាង១០នាក់

ទឹកអណ្តូងដែលសង្ស័យថាមានជាតិពុល

កំពង់ឆ្នាំង – មនុស្ស​ចំនួន២នាក់បានស្លាប់ និង​មនុស្ស​១១នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់នៅ​ក្នុងសប្តាហ៍​នេះ ក្រោយ​ពីពួក​គេ​បាន​បរិភោគទឹកអណ្តូងដែលសង្ស័យថាមានជាតិពុល នៅវាលស្រែ​ក្នុង​ភូមិ​ជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ទឹកអណ្តូងដែលសង្ស័យថាមានជាតិពុល

តាមរបាយការណ៌ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ បានរាយការណ៍ដែរថា​ តាមការសាកសួរ អ្នកភូមិជីប្រ៉ង​ទាំងចាស់​ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ រហូតដល់ថ្ងៃ២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០។ ពេលព្រឹកថ្ងៃទី២៤​ ប្រហែលម៉ោង១១ថ្ងៃត្រង់​ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់​ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់ (សូមបញ្ជាក់ថាពេលព្រឹកនោះ​ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ​ បានយកធុងថ្នាំលាយ​ និងលាងធុងថ្នាំនៅទីនោះ​ មុន​ និងក្រោយបាញ់ថ្នាំឪឡឹកគាត់)។

ក្រោយពីពិសារទឹកនោះបន្តិចមក​ មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ​ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហេីយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។

អណ្តូងទឹកដែលបណ្តាលឲ្យពុល

បច្ចប្បន្ន​ ស្ថានភាពអ្នកពុលទាំង១០នាក់​ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន​នៅថ្ងៃទី២៧​ នេះរួចហេីយ​ តែស្ត្រីម្នាក់អាយុ៥៣ឆ្នាំក៏បានធូរស្បេីយពីការពុលនេះហេីយ​ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃេីញ៕

Advertisement
Advertisement