Connect with us

Hi, what are you looking for?

អន្តរជាតិ

បាតុករប្រឆាំងរដ្ឋាភិបាលថៃ ប្រែក្លាយកំណាត់ផ្លូវដ៏មមាញឹក ទៅជាកន្លែងបរិភោគអាហារ

នៅលើកំណាត់ផ្លូវដែលក្រាលគ្របដោយបាតុករ កាលពីល្ងាចថ្ងៃសុក្រ

បាងកក : ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រែក្លាយផ្លូវបំបែកឡាត់ផារ៉ា ដ៍មមាញឹកទៅជាតំបន់បរិភោគអាហារដ៏ធំមួយ កាលពីល្ងាចថ្ងៃសុក្រខណៈពួកគេបានប្រមូលផ្តុំគ្នាដើម្បីសន្យាប្រឆាំង នឹងរដ្ឋាភិ បាលរដ្ឋប្រហារ របស់លោក ប្រាយុទ្ធ ចាន់អូចា ។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី ២៨ វិច្ឆិកានេះ ។

នៅលើកំណាត់ផ្លូវដែលក្រាលគ្របដោយបាតុករ កាលពីល្ងាចថ្ងៃសុក្រ

ហ្វូងមនុស្សប្រមាណ ៥.០០០ នាក់បានប្រមូលផ្តុំគ្នានៅផ្លូវបំបែក ដើម្បីរីករាយ នឹងម្ហូបអាហារដែលភាគ ច្រើន មកពីភាគឦសាន ប្រកបដោយប្រជាប្រិយភាព ជាមួយមេដឹកនាំបាតុកម្ម ដែលបានចាត់ទុកព្រឹត្តិការណ៍នេះថា “ជាការធ្វើសមាធិប្រឆាំងនឹងរដ្ឋ ប្រហារ” ។

អ្នករៀបចំបាតុកម្មបាននិយាយថា អាហារគឺជានិមិត្តរូប ដែលបង្ហាញថា ប្រជាជនប្រឆាំងនឹងរដ្ឋប្រហារ ៕

Advertisement
Advertisement