Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​ប្រកាស​ជា​ផ្លូវ​ការ រកឃើញ​ករណី​កូវីដ​១៩​ចំនួន ៧នាក់

នៅព្រឹកថ្ងៃអាទិត្យ​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​តួលេខ​ជា​ផ្លូវ​ការ នៃការ​ឆ្លង​វីរុស​កូវីដ​១៩​នៅ​កម្ពុជា ដោយ​នៅថ្ងៃម្សិលមិញ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ​១៩​សរុបចំនួន៧នាក់។

ក្នុងនោះ ម្នាក់ជា​ស្រ្តីជនជាតិខ្មែរ-អាមេរិកាំង អាយុ​៣១ឆ្នាំ ស្នាក់​នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន បានធ្វើដំណើរ​មកពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០។

ស្រ្តីជនជាតិខ្មែរ អាយុ​៥៦ឆ្នាំ មានអាសយដ្ឋាននៅ​សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​នៅ​បុរី​ប៉េងហួត ផ្លូវ​៦០ម៉ែត្រ រាជធានីភ្នំពេញ គាត់មាន​អាការៈ​មិន​ស្រួល​ខ្លួន (​ផ្តាសាយចំនួន ៣ថ្ងៃ) ក៏​បាន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បីពិនិត្យ​ជំងឺ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​យកវត្ថុសំណាក​ទៅពិនិត្យ ហើយ​ក៏​រកឃើញ​វិជ្ជមាន​កូវីដ​១៩។

ស្វាមីស្រ្តីអាយុ ៥៦ឆ្នាំ​ខាងលើ ដែលជា​អគ្គនាយក​ពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួម​ជាមួយ​សមាជិក​គ្រួសារ​ចំនួន ៤នាក់​ទៀត​ដែលនៅ​ផ្ទះជាមួយ​គ្នា បានធ្វើតេស្ត​រកឃើញ​វិជ្ជមានកូវីដ​១៩​ដែរ ហើយ​បច្ចុប្បន្ន​ត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត៕

Advertisement
Advertisement