Connect with us

Hi, what are you looking for?

ក្នុងស្រុក

អស់ពី​​ស្នងការខេត្តកំពង់ចាម ឥឡូវចូល​ដល់ស្នងការខេត្តតាកែវ ត្រូវ​​គណនីហ្វេសប៊ុក​ក្លែង​ក្លាយបរិហាកេរ្តិ៍​

-

កាលពីប៉ុន្មានថ្ងៃមុន ស្នងការនគរបាល​ខេត្ត​កំពង់ចាម ត្រូវ​បាន​គណនីហ្វេសប៊ុក​មួយ​ធ្វើ​ការ​បរិហាកេរ្តី៍​លើ​បណ្តាញ​សង្គម ដោយ​ចោទប្រកាន់​រឿងស្រីញី ហើយ​ឥឡូវ​នេះ ស្រាប់តែមានគណនីហ្វេសប៊ុក​មួយ​ទៀតក៏​បានធ្វើ​ការ​បរិហាកេរ្តិ៍​ទៅ​លើស្នងការ​ខេត្ត​តាកែវដែរ​​។

យ៉ាងណាក៏ដោយ ករណីនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏​បាន​ចេញ​ប្រកាស​ភ្លាមៗ ដោយ​ស្នើ​ដល់ម្ចាស់​គណនីហ្វេសប៊ុក​ដែលបរិហារកេរ្តិ៍​នោះ​ចូល​មក​បំភ្លឺ និង​ថ្កោល​ទោស​ចំពោះការបង្កើត​ព័ត៌មាន​ក្លែង​ក្លាយធ្វើមានការភាន់ច្រឡំ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋមកលើសមត្ថកិច្ច។

គួរ​រំលឹក​ដែរថា កាលពីប៉ុន្មានខែមុន​នេះ ក៏​មាន​ការ​បរិហារស្រដៀង​គ្នា​នេះដែរ​ទៅ​លើ​អភិបាល​ខេត្ត​កែប​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ហើយ​មក​ទល់ពេលនេះ គេ​មិន​ទាន់ឃើញ​សមត្ថកិច្ច​ស្វែង​រកឃើញការ​ពិត​នៅឡើយទេ៕

Advertisement
Advertisement