Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលថា អ្នកស្លាប់ដោយពុលស្រា.ស នៅស្រុកទឹកផុស កើនដល់៥នាក់ ចំណែកអ្នករងគ្រោះ១១៥នាក់

អ្នករងគ្រោះដោយពុលស្រាសកំពុងត្រូវបានជួយសង្គ្រោះ

កំពង់ឆ្នាំង: អ្នកនាំពាក្យក្រសួងសុខាភិបាល គឺលោកស្រី ឱ វណ្ឌឌីន ថា គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសង្ស័យក្នុងករណីពុលស្រា.ស នៅឃុំខ្លុងពពក ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង បានកើនដល់១១៥នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់កើនដល់៥នាក់ហើយ។

អ្នករងគ្រោះដោយពុលស្រាស កំពុងត្រូវបានជួយសង្គ្រោះ

លោកស្រីបន្តថា អ្នកសង្ស័យទាំងនោះ កំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមន្ទីរ ពេទ្យ កាល់ម៉ែត ដោយបច្ចុប្បន្នអ្នកជំងឺ មានការវិវត្តន៍មកស្ថានភាពល្អប្រសើរវិញហើយ។

លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ថា មូលហេតុ នៃការពុលនេះ ដោយអ្នកទាំងអស់នោះ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រា.ស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រា.ស៕

Advertisement
Advertisement