Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងមហាផ្ទៃប្រកាសផ្អាកបំពេញការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ: ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា  បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការបំពេញ ការងារ ក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅក្នុងលិខិតមួយថា «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញ ការងារ ពីចម្ងាយតាមរយៈអនឡាញ»

យ៉ាងណាក៏ដោយសម្ដេចបានបញ្ជាក់ថា សម្រាប់ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខា ភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩។

ការផ្អាកនេះបានធ្វើឡើងបន្ទាប់ពីប្រធានអគ្គនាយកដ្ឋានព័ន្ធនាគារ រួមទាំងក្រុមគ្រួសារ ត្រូវបានរកឃើញវត្តមានមេរោគកូវីដ-១៩ដែលពុំមានប្រភពច្បាស់ លាស់៕

Advertisement
Advertisement