Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ច្រកអន្តរជាតិប៉ោយប៉ែត រួមនឹងច្រកមួយចំនួនទៀតនឹងបើក​ឡើងវិញនៅចុងខែធ្នូនេះ

ពលករខ្មែរចេញចូលច្រកព្រំដែនប៉ោយប៉ែត

បន្ទាយមានជ័យ – រាជរដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងឯកភាពគ្នាឲ្យ​បើកច្រកព្រំដែនអន្តរជាតិដំណើរការឡើងវិញ បន្ទាប់មានកិច្ចជំនួបពិភាក្សាលម្អិតរួមគ្នានៅព្រឹកថ្ងៃទី១៧ ខែធ្នូ​នេះ ដោយ​ការបើក​ច្រកព្រំដែន​ឡើងវិញអាចនឹងត្រូវអនុវត្តន៍នៅចុងខែធ្នូ ឆ្នាំ២០២០។

ពលករខ្មែរចេញចូលច្រកព្រំដែនប៉ោយប៉ែត

ជាលទ្ធផលនៃកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយភាគីថៃនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្តីពី ការបន្ធូរបន្ថយច្បាប់ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ភាគីទាំងពីរបានយល់ព្រមគ្នាលើ ៣ចំណុចដូចជា៖

ទី១.ប្រជាពលរដ្ឋកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃ ទៅព្រឹកមកល្ងាចតែត្រូវអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ បញ្ហានេះសម្រេចលើភាគីទាំងសងខាងត្រូវពិចារណាវិធានការសុខាភិបាលជាកត្តាចាំបាច់។

ទី២.ឲ្យ​អាជីវករខ្មែរចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញជាធម្មតាវិញ តែតម្រូវឱ្យធ្វើចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃ ហើយអាចរស់នៅទីនោះរយៈពេល២-៣ខែ។

ទី៣.បើកឲ្យ​ប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀម បណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត៕

Advertisement
Advertisement