Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

កម្អួតត្រីបាឡែន បានប្រែជីវិតអ្នកនេសាទក្រីក្រម្នាក់ ក្លាយជាអ្នក​មានតែមួយប៉ព្រិចភ្នែក

___

(ថៃ) – លោក Naris Suwannasang អាយុ៦០ឆ្នាំ ជាអ្នកនេសាទសមុទ្រ​នៅខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃបានក្លាយជាអ្នក​មានត្រឹមមួយប៉ព្រិចភ្នែក ក្រោយ​ពី​គាត់បានប្រទះនឹង​កម្អួតរបស់ត្រីបាឡែន ដែលមាន​ទម្ងន់ប្រមាណជិត១០០គីឡូក្រាម និង​លក់បានតម្លៃ ២,៤លានផោន ឬជាង ៣លានដុល្លារអាមេរិក។

___

កម្អួតត្រីបាឡែន ត្រូវគេចាត់ទុកថាជាកំណប់សមុទ្រ និងជាមាសអណ្តែត ដោយសារតែជាតិអាល់កុលដែលគ្មានក្លិនរបស់វា​ត្រូវបានគេយកទៅធ្វើជាក្លិនទឹកអប់មានរយៈពេលយូរ ហើយ​ភាគ​ច្រើន​ត្រូវ​បានប្រើប្រាស់​នៅ​លើទឹកអប់ម៉ាកល្បី ដូចជា Chanel No5 ជាដើម។

តាម​ការ​ចុះផ្សាយ​របស់​កាសែត DailyMail បានបញ្ជាក់ថា នៅព្រឹកមួយ ខណៈ​ដែល​លោក Naris Suwannasang កំពុង​ដើរ​នៅ​ឆ្នេរសមុទ្រ គាត់ក៏​បានប្រទះឃើញដុំពកស្រដៀងនឹងដុំថ្មស្លេកស្លាំងជាច្រើន បានបោកបក់មកទើរនៅលើឆ្នេរខ្សាច់។ ពេលនោះ​គាត់ក៏​បានទូរស័ព្ទទៅបងប្អូនជីដូនមួយរបស់គាត់ឲ្យ​ជួយគាត់យកដំថ្មនោះទៅផ្ទះដើម្បីពិនិត្យមើលថាជាអ្វី។

___

ក្រុមគ្រួសាររបស់​គាត់បានធ្វើតេស្តិ៍លើដុំថ្មចម្លែកនោះដោយដុតវាជាមួយអំពូលភ្លើង ហើយវាបានរលាយដោយមានក្លិនស្អុយ។

យ៉ាងណាក៏ដោយ បន្ទាប់​មកក៏​មាន​ពាណិជ្ជករម្នាក់បានទាក់ទង​មក​គាត់ ដោយ​ផ្តល់ប្រាក់ចំនួន ៩៦០,០០០ បាតថៃឬ ២៣.៧៤០ ផោនក្នុងមួយគីឡូក្រាម ប្រសិនបើដុំថ្មចម្លែងនោះនៅមានគុណភាពល្អ។ ហើយបើសរុបទៅ សរុបទៅដុំថ្មចម្លែកដែលមានទម្ងន់១០០គីឡូក្រាមនេះ នឹងធ្វើឲ្យ​គាត់ទទួលបាន​តម្លៃ ៩៦,០០០,០០០ បាតថៃ ឬប្រហែល ២,៤ លានផោន ដែលស្មើនឹង​ប្រមាណ ៣,២លានដុល្លារអាមេរិក៕

__

Advertisement
Advertisement