Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រោងចក្រ​ចំនួន៣នឹង​បើក​នៅ​កម្ពុជា ក្នុងទុនវិនិយោគប្រមាណ១៣លានដុល្លារ

(ភ្នំពេញ) – ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ក្នុង​ការ​វិនិយោគបើករោងចក្រ​នៅ​កម្ពុជា ដែល​គិត​ជា​ទុនសរុប​ប្រមាណ ១៣លានដុល្លារ។

រោងចក្រទាំង៣នោះ​រួម​មាន ១.LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១៩៧កន្លែង។

២.“SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៥៣៣កន្លែង។

​ដោយឡែកតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងសម្ភារតុបតែងលម្អធ្វើអំពីឈើរបស់ក្រុមហ៊ុនDONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២២០កន្លែង៕

Advertisement
Advertisement