Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

កូនកម្លោះអាយុ៦៦ឆ្នាំ កូនក្រមុំអាយុ៥១ឆ្នាំ សន្យាយកកូន២ទៀត ឲ្យ​គ្រប់​១៦នាក់

__

(ព្រះសីហនុ) – តាមរយះហ្វេសប៊ុកផេកផ្លូវការរបស់ លោកបណ្ឌិត ម៉ុង ឫទ្ធី បានផុសនូវរូបភាពដ៏គួរអោយចាប់អារម្មណ៌ជាច្រើនសន្លឹក ដែលឆ្លុះបញ្ចាំងពីការរៀបមង្គលការកូនកំលោះ និងកូនក្រមុំវ័យចាស់មួយគូ។

__

លោក ម៉ុង ឬទ្ធី បាន​សរសេរនៅ​លើ​បណ្តាញ​សង្គមថា «វេលាម៉ោង០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចុូលរួមក្នុងពិធីមង្គលការកូនកំលោះឈ្មោះឡុច សុផលអាយុ៦៦ឆ្នាំ មានកូន០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត(ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពន្ធមុនស្លាប់ចោលគាត់ដោយសារជំងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន០៥នាក់ និងចៅ០៥នាក់ ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកតាផល់បានចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុណ្យបូជាសពប្តីយាយយឿនមកម្លេះ បេីតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន០២នាក់ទៀតបង្គ្រប់១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បានថេីបគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថាមានភ្ញៀវមកចូលមិនដល់៥០នាក់ទេ។»

__

__

__

Advertisement
Advertisement