Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចោរលួចកាច់កម៉ូតូ២នាក់ ត្រូវសមត្ថកិច្ច​ស្រុកព្រៃកប្បាស​​ចាប់ខ្លួន​ភ្លាមៗ ក្រោយពីធ្វើសកម្មភាព

ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន ក្រោយធ្វើសកម្មភាព

(តាកែវ) – ជនសង្ស័យ​ចំនួន២​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុកព្រៃកប្បាស​ ធ្វើ​ការ​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាកសិករ​ រស់​នៅ​ក្នុង​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុកព្រៃ​កប្បាស ខេត្ត​តាកែវ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន ក្រោយធ្វើសកម្មភាព

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច សកម្មភាពនេះ បាន​កើត​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ ៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០ នៅចំណុចព្រែក៣៧ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានចោរកាច់កម៉ូតូនៅត្រង់ចំណុចខាងលេីភ្លាម​ លោកវរសេនីយ៍ឯក​ ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់​។

ជនសង្ស័យទាំង​២នាក់ ត្រូវ​បាន​បញ្ជាក់ថា ទី១.ឈ្មោះ ហ៊ិន ថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារទួលពង្រ រាជធានីភ្នំពេញ និង ទី២.ឈ្មោះ សូ តុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ឧបករណ៍ដែលជនសង្ស័យប្រើប្រាស់ក្នុងសកម្មភាពកាច់កម៉ូតូ

ដោយ​ឡែក​ម៉ូតូ​ដែលជនសង្ស័យ​បាន​លួចកាច់កនោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ​ តាកែវ 1R-6649 ជារបស់ជនរងគ្រោះឈ្មោះ ញ៉េប កុយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ​។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។

ជាមួយ​គ្នា​នេះ​ដែរ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ក៏​បានធ្វើ​ការ​សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូម​មេត្តាចូលរួមសហការផ្តល់ព័ត៌មាន​ រាល់បទល្មេីសព្រហ្មទណ្ឌ​ ដែលកេីតមានក្នុងភូមិសាស្ត្ររបស់បងប្អូន​ ឬបានដឹងឮអំពីបទល្មេីស​ មក​កាន់លេខទូរស័ព្ទ​ 097 7780068 ដើម្បីកម្លាំង​សមត្ថកិច្ច​ចុះអន្តរាគមន៍​ឲ្យ​បានទាន់ពេលវេលា៕

Advertisement
Advertisement