Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយកដ្ឋាន​អន្តោប្រវេសន៍ ណែនាំ​ច្រកទ្វារព្រំដែនជាមួយ​ប្រទេសថៃទាំងអស់ អនុវត្ត​ការងារឲ្យ​បាន​ហ្មត់ចត់ ក្រោយ​មានការ​ផ្ទុះ​​វីរុស​កូវីដ​១៩​នៅ​ខេត្ត​សាមុត​សាខន ប្រទេសថៃ

(ភ្នំពេញ) – នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានធ្វើ​ការ​ណែនាំ​ទៅ​ដល់​គ្រប់ប៉ុស្តិ៍​នគរបាលច្រកព្រំដែនអន្តរជាតិទាំងអស់ ពិសេស​ច្រកទ្វារ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​តែបន្ត​សហការជាមួយ​មន្រ្តីក្រសួងសុខាភិបាល ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​ដំណើរ​ចូល​របស់​ភ្ញៀវបរទេស និង​ពលរដ្ឋខ្មែរ ដែល​ចូល​មក​ពី​ប្រទេសថៃ។

ការ​ណែនាំនេះ គឺធ្វើឡើង​ក្រោយ​ពីមាន​ករណី​ផ្ទុះឡើង​នូវ​ការ​ចម្លង​វីរុស​កូវីដ​១៩ នៅ​ខេត្ត​សាមុតសាខន នៃ​ប្រទេស​ថៃ ដោយ​តាម​ព័ត៌មានថា ការ​ចម្លង​នោះគឺក្នុង​មួយថ្ងៃមាន​រហូត​ដល់ទៅ ៧០០ករណី។

សូម​អាន​សេចក្តីណែនាំ៖

__

Advertisement
Advertisement