Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ព្រលានយន្តហោះខេត្តសៀមរាបថ្មី គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០២៣

គម្រោងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី

(សៀមរាប) – តាម​ការ​លើក​ឡើង​របស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែល​ជា​ក្រុមហ៊ុនធ្វើ​ការ​សាងសង់​ព្រលានយន្តហោះអន្តរជាតិ​ខេត្ត​សៀមរាបថ្មី បានបញ្ជាក់ថា មកទល់ពលេនេះ​គម្រោងសាងសង់សម្រេចបានចំនួន៣៥% ហើយ ដោយ​គម្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយ​បើក​ការដ្ឋានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

គម្រោងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី

បើតាម​ការ​លើក​ឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីពេលថ្មីៗនេះថា អាកាសយានអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

__

សូម​បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែល​កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា៕

Advertisement
Advertisement