Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីថៃ ផ្ញើសារអបអរខួបអនុស្សាវរីយ៍លើកទី៧០ ​នៃការបង្កើតទំនាក់ទំនងកម្ពុជា-ថៃ​

នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ

លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៩ ខែធ្នូ បានផ្ញើសារលិខិតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជា-ថៃ។

នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ

លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។

«ជាប្រទេសជិតខាង ជាមិត្តតំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគី របស់យើង បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក កាលពី ២០ឆ្នាំមុន មកជាង ៩ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាផងដែរ»។

លោក ប្រាយុទ្ធ បានបន្ថែមថា «ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង និងយោងទៅលើវឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាមជាអ្នកជិតខាងល្អ និងជា ដៃគូក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ខ្ញុំសូមជូនពរយ៉ាង កក់ក្តៅជាទីបំផុតជូនចំពោះ សម្តេចតេជោ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាលនេះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនរបស់យើង ជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជាមួយគ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា»៕

Advertisement
Advertisement