Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ពោះម៉ាយកូន១ស្មោះមេម៉ាយកូន១ តែជីវភាពកម្សត់ហួសថ្លែង

រឿងរ៉ាវស្នេហាដ៏សែនកម្សត់លាយឡំនិងជីវភាពក្រីក្រលំបាកតោកយ៉ាក បានកើតទៅលើគ្រួសារមួយស្ថិតនៅភូមិស្វាយដំណាក់ឃុំក្រាំងយូវស្រុកស្អាងខេត្តកណ្ដាល ដែលបុរសជាប្ដីឈ្មោះ ឡី ប៉េងឡេង អាយុ៣១ឆ្នាំមានប្រពន្ធឈ្មោះទៀង សារឿន អាយុ៣៣ឆ្នាំ និងមានកូនប្រុសចំនួន២នាក់។

បើយោងតាមសម្ដីលោក ឡី ប៉េងឡេង បានឲ្យ​ដឹងថា ជីវិតរបស់លោកកម្សត់ណាស់ ដោយឪពុកបានស្លាប់ចោលហើយម្ដាយចាស់ជរា ហើយគាត់មិនត្រូវ​បងប្អូនទទួលស្គាល់ទេ ព្រោះតែរូបលោកជាកូនចុង។ ហើយ​នៅឆ្នាំ២០១៧គាត់បានលេខទូរសព្ទ័ទាក់ទងសាសងគ្នាជាមួយប្រពន្ធរបស់លោកអស់រយៈពេល២ខែ ហើយលោកក៏បានណាត់ឲ្យ​ប្រពន្ធរបស់ធ្វើដំណើរចេញពីខេត្តបាត់ដំបងមកដល់ក្រុងតាខ្មៅរួចបន្ដជិះម៉ូតូឌុបមកដល់ភូមិរបស់លោក និងបានរួមរស់នៅជាមួយគ្នាបានមួយឆ្នាំ រួចក៏ត្រូវបងប្អូនខាងប្រពន្ធរបស់លោកតាមរកឃើញ ក៏យករូបលោកទៅសែនព្រេនបន្តិបន្តួចនៅឯខេត្តបាត់ដំបង។

ក្រោយសែនរួច លោកនិងប្រពន្ធរួមទាំងកូនៗបានមកស្រុកវិញ តែដោយសារបងប្អូនខាងលោកគេមិនរាប់រកលោកក៏បានចាកចេញពីក្នុងភូមិមានមនុស្សកុះករមកសង់កូនរោងមួយនៅតាមចិញ្ចើមផ្លូវដាច់ស្រយ៉ាលពីភូមិរស់នៅស៊ីអត់ស៊ីឃ្លានដោយប្រកបមុខរបរកត្រីលក់ចិញ្ចឹមជីវិត។

លំនៅឋានរបស់ក្រុមគ្រួសារលោក ឡី ប៉េងឡេង

លោកបានបញ្ជាក់ថា រូបលោកជាបុរសពោះម៉ាយកូនមួយ រីឯប្រពន្ធក៏ជាស្រ្តីមេម៉ាយកូនមួយដូចគ្នា ហើយសព្វថ្ងៃនេះគ្រួសាររបស់លោករស់គ្មានទីពឹងអ្វីនោះទេ មានពេលខ្លះដាច់អង្ករ២ទៅ៣ថ្ងៃក៏មាន ពេលនេះប្រពន្ធកូនរបស់លោកក៏កំពុងមានជំងឺដោយគ្មានលុយកាក់អ្វីមកព្យាបាលទៀត។

បើតាមសម្ដីស្រ្តីដែរជាប្រពន្ធថា គាត់មានស្រុកកំណើតនៅខេត្តបាត់ដំបង ធ្លាប់មានប្ដីបានកូនមួយ តែប្ដីក៏ចុះចោល ក្រោយមកនាងបានស្គាល់ប្ដីបច្ចុប្បន្នតាមរយៈទូរសព្ទ័ បន្ទាប់មកនាងក៏ស្រលាញ់គ្នានិងសម្រេចយកកូនមករួមរស់នៅខាងប្ដីដោយមិនបានខ្វល់ពីជីវៈភាពនោះទេដោយគិតថា រស់តាមព្រេងវាសនាទៅ។

ដោយសារ​តែជីវភាពក្រីក្រនេះ បានធ្វើ​ឲ្យ​កូនៗរបស់គាត់មិនបានចូលរៀននោះទេ ហើយ​យូរៗម្តងក៏​មាន​អាជ្ញាធរ​បាន​ចុះ​មក​ផ្តល់អំណោយ​ដល់គ្រួសារគាត់ផងដែរ ដោយ​គេបានកត់គ្រួសារគាត់ជា​គ្រួសារក្រីក្រថ្នាក់លេខ២ ហើយ​ពេលនេះប័ណ្ណនោះបានផុតសុពលភាពទៀតផង៕

Advertisement
Advertisement