Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីតាំងសំរាមមួយកន្លែងក្នុងស្រុកសំរោងកំពុងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ

ទីតាំងសំរាមដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ

(តាកែវ) – តាមសេចក្ដីរាយការពីពលរដ្ឋរស់នៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានឲ្យ​ដឹងថា ទីតាំងចាក់សំរាមមួយកន្លែងស្ថិតនៅភូមិស្រមោចហែ កំពុងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ដល់ការរស់នៅរបស់ពួកគាត់ជាពិសេសប៉ះពាល់ដីកសិកម្មរបស់ពួកគាត់។

គំនរសំរាមដែលគេយកមកចោល

ប្រភពដដែលបានបន្តទៀតថា ម្ចាស់ទីតាំងខាងលើឈ្មោះលោក ជឹម សុវណ្ណារឹទ្ធ ជាថៅកែខារ៉ាអូខេយីហោ (រឹទ្ធតែស្រស់) និងជាម្ចាស់ភាស៊ីផ្សារយាយទ្រព្យ ដែលកំពុងតែនាំសំរាមគ្រប់ប្រភេទទៅចាក់ចោលណៅទីតាំងខាងលើហើយដុតហុយពាសវាលពាសកាល ធ្វើឲ្យ​ផ្សែងហុយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយ​ពេល​ខ្លះ​សំរាមហើជ្រុះពេញស្រែ និងជះក្លិនស្អុយ។

ប្រភពដដែលបានបន្តទៀតថា ទីតាំងចាក់សំរាមនេះមិនមែនប្រមូលសំរាមតែពីឃុំរវៀងមកចាក់ទេគឺពេលខ្លះយកជរ័ ឬខ្សែរភ្លើងរាប់តោនពីក្រៅស្រុកមកដុតដើម្បីយកស្ពាន់ថែមទៀតផង។

ទីតាំងសំរាមដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ

ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋថា ពួក​គាត់​ក៏​បានប្ដឹងទៅ​លោកមេឃុំឲ្យ​ជួយ​ដោះ​ស្រាយ​ដែរ តែលោកមេឃុំគាត់ថាលោកបានត្រឹមតែរាយការណ៏ជូនថ្នាក់លើតែប៉ុណ្ណោះ ព្រោះម្ចាស់ទីតាំងឈ្មោះលោក ជឹម សុវណ្ណារឹទ្ធ មិន​ព្រមដោះស្រាយនោះទេ។

បើតាមលោក ជឹម សុវណ្ណារឹទ្ធ ដែលជាម្ចាស់ទីតាំងចាក់សំរាមខាងលើ បានឲ្យ​ដឹងថា លោកបានដោះស្រាយរួចហើយជាមួយប្រជាពលរដ្ឋ គឺលោកនិងធ្វើតាមកាណែនាំពីក្រសួងបរិស្ថាន។

ខ្សែភ្លើងដែលយកមកដុតយកស្ពាន់នៅទីតាំងគំនរសំរាមនោះ

ចំណែកលោក កឹម ពន្លក មេឃុំរវៀងបានថ្លែងថា រឿងសំរាមនេះជាចំណុចក្ដៅរបស់ពលរដ្ឋក្នុងឃុំរវៀង ព្រោះពលរដ្ឋបានលើកគ្នាមកប្ដឹង២ដងហើយតែលោកបានរាយការជូនលោកអភិបាលស្រុកសំរោងរួចហើយដើម្បីមានវិធាការតែមកទល់និងពេលនេះថ្នាក់លើនៅមិនទាន់មានចំណាត់ការបែបណានៅឡើយទេ៕

Advertisement
Advertisement