Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃឆ្លងឆ្នាំ! ភ្ញៀវទេសចរសម្រុក​ចេញទៅលេងតំបន់ឆ្នេរសមុទ្រ

(ព្រះសីហនុ) – យោ​ង​តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរផ្ទៃក្នុង បានចេញទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រយ៉ាងកុះករ។

តួយ៉ាងនៅឯខេត្តព្រះសីហនុឯណោះវិញ គេឃើញមានវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានទៅទស្សនារមណីយដ្ឋាននានាទូទាំងខេត្ត ពិសេសគឺតំបន់ឆ្នេរសមុទ្រតែម្ដង។

បើតាម​ទិន្នន័យ​របស់​មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ​បាន​បញ្ជាក់ថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់បាន​មក​លេង​ ដែលចំនួន​នេះ​មាន​ការ​ កើនឡើង ២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩៕

Advertisement
Advertisement