Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

មហោស្រពភាពយន្ត​អន្តរជាតិ​កម្ពុជា សម្រេច​លុបចោលកម្មវិធីរបស់ខ្លួន

ក្រោយ​ពី​មាន​ការ​រីករាល​ដាល​ខ្លាំង នៃ​វីរុស Covid-19 ដោយ​ក្នុង​នោះ ក្រសួងសុខាភិបាល ក៏​បានចេញ​វិធានការផ្អាក​រោងភាពយន្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ផងនោះ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏​បាន​ជូនដំណឹងអំពី​ការ​លុប​ចោល​នូវ​រាល់​សកម្មភាព​របស់​ខ្លួន​ដែល​បាន​គ្រោងទុក​ទាំង​អស់។

តាមការគ្រោងទុក មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ដែលបើក​កម្មវិធី​កាលពីថ្ងៃទី១៣ ខែមីនា គ្រោង​នឹង​បញ្ចប់ទៅវិញ​នៅ​ថ្ងៃទី២២ ខែមីនា ខាងមុខ ដោយ​មាន​ការ​បញ្ចាំងខ្សែភាពយន្តល្បីៗជាច្រើន ហើយ​ការ​ប្រកាស​ពាន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែមីនា៕

Advertisement
Advertisement