Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារ ធនធានធម្មជាតិ

ការបំផ្លាញព្រៃឈើនៅកម្ពុជាដោយឈ្មួញទុច្ចរិត

ព្រះវិហារ : រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីថ្ងៃទី៥មករា ម្សិលមិញ ក្នុងជំនួបមួយជាមួយប្រជាពលរដ្ឋឯស្រុករវៀង ខេត្តព្រះវិហារ បានធ្វើការអំពាវនាវជាសាធារណៈ ឲ្យពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ។

ការបំផ្លាញព្រៃឈើនៅកម្ពុជាដោយឈ្មួញទុច្ចរិត

លោករដ្ឋមន្ត្រីបានលើកឡើងថា ” យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន ” ។

ជាមួយគ្នាលោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដ៍ផងដែរ ដល់ពលរដ្ឋទាំងនោះ ដោយឲ្យបញ្ឈប់ការបរបាញ់សត្វ កាប់ឈើ ដោយងាកមកចិញ្ចឹមសត្វពពែ ចៀម និងដាំដើមអាកាស្យាជំនួសវិញ ៕

Advertisement
Advertisement