Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្មវិធី​អនុគ្រោះពន្ធ​ទូទៅរបស់អាមេរិក​ផុតសុពលភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ប្រទេស​ចំនួន១១៩ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផងដែរ

ទំនិញនៅកំពង់ផែមួយ ដែលត្រៀម​សម្រាប់​ធ្វើការ​ដឹកជញ្ជូន

(ភ្នំពេញ) – សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា ហៅកាត់ថា GMAC បាន​ជូន​ដំណឹង​នៅថ្ងៃទី៦ មករា នេះ​ថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់សហរដ្ឋអាមេរិក (US GSP) បាន​ផុតសុពល​ភាព​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០ ក្រោយ​ពី​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​អនុម័ត​ច្បាប់​ដើម្បី​ផ្តល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើងវិញ​ដោយ​សភាពអាមេរិក។

ទំនិញនៅកំពង់ផែមួយ ដែលត្រៀម​សម្រាប់​ធ្វើការ​ដឹកជញ្ជូន

តាម GMAC ការផុតសុពលភាពនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់អ្នកបញ្ជាទិញ និង​អ្នក​នាំចូលពីប្រទេស និង​ដែនដី​ចំនួន ១១៩ ដែល​ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង ព្រោះ​តែ​ត្រូវ​បង់ពន្ធនាំចូល រហូត​ដល់​កម្មវិធី​នេះ​ត្រូវ​បាន​ផ្តល់​សុពលភាពឡើងវិញ។

សូម​បញ្ជាក់ថា កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់សហរដ្ឋអាមេរិក​នេះ បាន​ចាប់​ផ្តើម​កាលពីឆ្នាំ​១៩៧៤ ដើម្បីជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​តិចតួច​ ក្នុង​ការ​នាំ​ចូល​ផលិតផល​សម្រាប់​ការ​ធ្វើ​ដំណើរ ដូចជា​វ៉ាលី កាបូប​ស្ពាយ កាបូប​ដៃ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​មិន​បាច់​បង់​ពន្ធ​៕

_

Advertisement
Advertisement