ភ្នំពេញ : ក្រសួងកសិកម្ម នៃប្រទេសកម្ពុជានាថ្ងៃទី ៨ មករា នេះ បានប្រកាសផ្អាកនាំចូលត្រីពីប្រទេស ជិតខាង ។ ការផ្អាកដោយសារតែកម្ពុជា អាចផលិតត្រីដោយខ្លួនឯងបាន ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការជួបប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកមិញ ដោយភាគីទាំងនោះ បានលើកឡើងពីផលិតផលវារីវប្បកម្មកម្ពុជា ដែលអាចធានាការគ្រប់គ្រងទៅលើទីផ្សារដោយមិនបាច់មានការនាំចូលពីប្រទេសជិតខាង ។ ដែលវាក៏ជាផ្នែកមួយ ដែលក្រសួងកសិកម្ម មើល ឃើញស្របគ្នា ថា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ៕