Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃបើកបវេសកាលជិតមកដល់ ក្រសួងប្រកាសប្រាប់គ្រិះស្ថានសិក្សាឲ្យប្រយ័ត្នរឿងកូវីដ

ស្ថានភាពអប់រំ សម័យកូវីដ

ភ្នំពេញ៖ នៅថ្ងៃចន្ទទី១១ មករា ដើមសប្តាហ៍ក្រោយនេះ ជាថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ ។ ជាមួយគ្នាក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែប្រុងប្រយ័ត្ន ចំពោះមេរោគកូវីដ-១៩។

ស្ថានភាពអប់រំ សម័យកូវីដ

ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន កាលពីថ្ងៃទី៨ មករា ថា គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃ១១ មករា ដូច្នេះត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិ ភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវា បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាព សិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងក៍បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សា និងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ ៕

Advertisement
Advertisement