Connect with us

Hi, what are you looking for?

អន្តរជាតិ

ទុក្ខធំ..ឥណ្ឌូនេស៊ីផ្អើលបាត់ដំណឹងយន្តហោះ ជាមួយមនុស្សជាង៦០នាក់

ចាការតា៖ ក្រុមហ៊ុន Sriwijaya Air បានបាត់ការទាក់ទងជាមួយយន្ដហោះមួយគ្រឿង ដែលគេគិតថា នឹងមានមនុស្សចំនួន ៦២ នាក់បន្ទាប់ពីវាបានហោះចេញពីរដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៊ី នាថ្ងៃសៅរ៍ ៩ មករា នេះ ។ នេះបើតាមការផ្សាយរបស់CNA នៅមុននេះបន្តិច ។

យន្ដហោះបានធ្វើដំណើរទៅ Pontianak ក្នុងខេត្ត West Kalimantan ។ អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បាននិយាយថា ជើងហោះ ហើរពាណិជ្ជកម្ម SJY182 បានចាប់ផ្តើមនៅម៉ោង ២ និង ៤៥ នាទីល្ងាច ហើយគ្រោង នឹងចុះចតនៅ Pontianak នៅម៉ោង ៤ និង ១៥ នាទីល្ងាច។ ប៉ុន្តែត្រូវបានបាត់ទំនាក់ទំនង នៅម៉ោង៣ និង៤០នាទីល្ងាច ។

មន្រ្តីនៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិបាននិយាយថា មានអ្នកដំណើរ ៥៦ នាក់នៅលើយន្តហោះរួមទាំងកុមារ ១០ នាក់ ៕

Advertisement
Advertisement