Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន​ចំនួន២ បោះទុន​បើក​រោងចក្រកាត់ដេរ និង​ផលិតធុងទឹកកកនៅកម្ពុជា

Published

on

ភ្នំពេញ – តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ក្នុង​ការ​បើកដំណើរ​រោងចក្រកាត់ដេរសម្លៀកបំពាក់ និង​ផលិតធុងទឹកកក ក្នុងទុនវិនិយោគសរុបជាង៦លានដុល្លារ។

ក្រុមហ៊ុនទាំង២នោះ រួម​មាន៖

១- “JIAN YUAN TONG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។

២- “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

Advertisement
ក្នុងស្រុក7 ម៉ោង ago

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចយកសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ សំរាប់ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ ជួរមុខ

ក្នុងស្រុក12 ម៉ោង ago

ក្រសួងបរិស្ថានថា ១សប្ដាហ៍សាអន្ទាក់បានជិត៥រយ ពីដែនជម្រកសត្វព្រៃស្រែពក

ក្នុងស្រុក14 ម៉ោង ago

យប់មិញ ក្រុមគ្រូពេទ្យ​ចុះ​ទៅ​យក​មនុស្ស​២នាក់ទាំងយប់នៅក្បែរអាងទឹកអូឡាំពិក ក្រោយ​រកឃើញ​វិជ្ជមានកូវីដ​១៩

ក្នុងស្រុក14 ម៉ោង ago

២១នាក់ថែមទៀតឆ្លង​កូវីដ១៩​ក្នុង​សហគមន៍, នៅភ្នំពេញ១១នាក់ និង​ខេត្តព្រះសីហនុ ១០នាក់

ក្នុងស្រុក1 ថ្ងៃ ago

បុរសសន្តិសុខដែលជួយ​ស្រ្តីជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក បង្ក​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវ​បញ្ជូន​ទៅអគ្គស្នងការនគរបាលជាតិ