Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមគ្រូពេទ្យ​ទម្លាយរឿងបក្ខពួកនិយម និង​ខ្វះក្រមសីលធម៌ ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុកព្រៃកប្បាស

មន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស

តាកែវ – ដោយ​សារ​តែទ្រាំលែងបាន ក្រុម​គ្រូពេទ្យ​មួយ​ក្រុម​ដែល​ស្នើ​សុំ​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញឈ្មោះបាន​និយាយថា នៅក្នុងមន្ទីរពេទ្យ​បង្អែក​ស្រុកព្រៃកប្បាស​បច្ចុប្បន្ននេះ គឺមានក្រុមគ្រូពេទ្យ​ទំនើងបានបង្កើតបក្ខពួក រើសអើង ហើយ​ថែមទាំងគ្មាន​​ក្រមសីលធម៌ជាគ្រូពេទ្យ​ទៀតផង។

មន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស

ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​ក្រមសីលធម៌ទាំងនោះ បានសម្តែង​ការ​រើសអើង​ចំពោះ​អ្នកជំងឺ​ដែល​ទៅ​ទទួលការព្យាបាល ហើយ​សូម្បីតែពេទ្យ​ៗគ្នា​ឯង​ដែលធ្វើការ​នៅទីនោះ​ ក៏​គេ​រើសអើងដែរ ដោយប្រើពាក្យ​ប្រមាថ​មើលងាយ ព្រមទាំង​ប្រើពាក្យ​គំរាម​ដក​ចោលទៀតផង ព្រោះតែគេអាងថា ពួកគេ​មាន​ខ្សែធំនៅពីក្រោយខ្នង ដែលជា​ឪពុកមានលុយ និង​មានអំណាច។

ចំពោះទង្វើ​របស់​ក្រុម​គ្រូពេទ្យ​ខ្វះក្រមសីលធម៌នេះ ក្រុមគ្រូពេទ្យ​ផ្សេងទៀតមិន​ហ៊ាន​រាយការណ៍​ជូន​លោក ហ៊ីង សាមិត្រ ប្រធានការិយាល័យប្រតិបត្តិស្រុកព្រៃកប្បាសនោះទេ ព្រោះក្រុមគ្រូពេទ្យ​ទំនើង​ទាំងនោះ គេមានខ្សែ មានខ្នង ខ្លាចក្រែងត្រូវ​គេ​ដកចោល​ដូចកូនស្ពៃ។

ចំពោះករណីនេះ លោក ហ៊ីង សាមិត្រ ប្រធានការិយាល័យប្រតិបត្តិស្រុកព្រៃកប្បាស មិន​បានធ្វើអត្ថាធិប្បាយទេ៕

Advertisement
Advertisement