ចុងសប្តាហ៍នេះ អាកាសធាតុនឹងឡើងកម្តៅបន្តិចវិញ ជាមួយនឹងការធ្លាក់ភ្លៀង
-
ល្បិចទន្រ្ទានដីរដ្ឋរាប់សិបហិកតានៅស្រុកគិរីវង់
-
ក្រសួងបន្តផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
-
ខេត្តក្រុងចំនួន៣ដែលប្រឈមនឹងការឆ្លងខ្លាំង នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
-
វ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៣២៤,០០០ដូសជាលើកដំបូង បានដឹកមកដល់កម្ពុជាហើយ
ភ្នំពេញ – តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ដែលធ្វើឲ្យចុះត្រជាក់ តែនៅថ្ងៃទី២៣-២៦ ខែមករា ចុងសប្តាហ៍នេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នឹងឡើងកម្តៅបន្តិចវិញ ក្រោយពីទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាព អាចមានពី ១៧-២២អង្សាសេ តែចុងសប្តាហ៍នេះ សីតុណ្ហភាពមានពី ២០-២៥អង្សាសេ ហើយនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពមានពី ១៣-១៨អង្សាសេ ហើយនៅចុងសប្តាហ៍នេះ មានពី ១៩-២១អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត។
ដោយឡែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានពី ២៣-២៥អង្សាសេ ហើយចុងសប្តាហ៍នេះ នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕
