Connect with us

ជីវិតកម្សាន្ត

មកមើលសម្រស់កោះតាឃួន ក្នុង​ខេត្ត​ស្ទឹងត្រែង តើស្រស់ស្អាតយ៉ាងណា?

Published

on

ស្ទឹងត្រែង – កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិត​នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។

កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត និងបណ្តោយប្រហែល ១០០ ម៉ែត ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគុន។

ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានទឹកហូររិចៗ និងមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។

នៅលើកោះនេះ យើងក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត ហើយអាចមើលសត្វស្លាបទឹកជាច្រើនប្រភេទ និងមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍បានផងដែរ។

នៅលើកោះក៏មានការដាំដំណាំមួយចំនួនផងដែររបស់ប្រជាសហគមន៍ដូចជា ដំណាំឪឡឹក ដែលពួកគាត់ទុកសម្រាប់ហូប និងលក់នៅលើទីផ្សារ៕

ប្រភព៖ ក្រសួងទេសចរណ៍
រូបភាព៖ @DynaPiseth

Advertisement
ក្នុងស្រុក7 ម៉ោង ago

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចយកសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ សំរាប់ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ ជួរមុខ

ក្នុងស្រុក11 ម៉ោង ago

ក្រសួងបរិស្ថានថា ១សប្ដាហ៍សាអន្ទាក់បានជិត៥រយ ពីដែនជម្រកសត្វព្រៃស្រែពក

ក្នុងស្រុក13 ម៉ោង ago

យប់មិញ ក្រុមគ្រូពេទ្យ​ចុះ​ទៅ​យក​មនុស្ស​២នាក់ទាំងយប់នៅក្បែរអាងទឹកអូឡាំពិក ក្រោយ​រកឃើញ​វិជ្ជមានកូវីដ​១៩

ក្នុងស្រុក14 ម៉ោង ago

២១នាក់ថែមទៀតឆ្លង​កូវីដ១៩​ក្នុង​សហគមន៍, នៅភ្នំពេញ១១នាក់ និង​ខេត្តព្រះសីហនុ ១០នាក់

ក្នុងស្រុក1 ថ្ងៃ ago

បុរសសន្តិសុខដែលជួយ​ស្រ្តីជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក បង្ក​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវ​បញ្ជូន​ទៅអគ្គស្នងការនគរបាលជាតិ