Connect with us

ក្នុងស្រុក

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

Published

on

កណ្តាល – លោក ផាត់ ហ៊ន ដែល​គេ​ស្គាល់​គ្រប់គ្នាថា ពូហ៊ន នៅលើបណ្តាញ​សង្គមនោះ កាលពីថ្ងៃទី១៩ មករា ម្សិលមិញ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​កោះហៅ​ឲ្យ​ចូល​ធ្វើការ​បំភ្លឺ ក្រោយ​ពី​គាត់បានធ្វើ​ការ​ផ្សាយ​ផ្ទាល់ទៅ​ក្នុង​បណ្តាញ​សង្គម ខណៈ​សមត្ថកិច្ច​កំពុង​អនុវត្ត​ការរឹតបន្តឹង​ច្បាប់ចរាចរណ៍ ដោយ​ពុំ​បាន​សុំ​ការ​អនុញ្ញាត។

_

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន​បញ្ជាក់ពីបញ្ហាន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។

នៅពេលកំពុងអនុវត្តនោះសមត្ថកិច្ចបានឃាត់រថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ពេលនោះឈ្មោះ ផាត់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE VIDEOS ដោយមិនបានសុំការអនុញ្ញាត និងនិយាយបំភ្លើសការពិត។

ផ្អែកតាមប្រសាសន៍ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ទទក បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់ កំពុងបំពេញកិច្ចការ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មានបើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានពេលនោះតែម្តង។

រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះអញ្ជើញ ឈ្មោះ យឹម សារ៉ែម ចាងហ្វាងសារព័ត៌មានក្តាមក្រហម និងឈ្មោះ ផាត់ ហ៊ន និពន្ធនាយករង សារព័ត៌មានក្តាមក្រហម មកការិយាល័យធ្វើការសួរនាំ ពន្យល់ អប់រំ ណែនាំ អំពីការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ច និងផ្អែកតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕

Advertisement
ក្នុងស្រុក4 ម៉ោង ago

គ្រឿងចក្រ​កាយថ្ម​រអិល​ធ្លាក់ពីលើភ្នំ ស្លាប់​អ្នក​បើកម្នាក់​នៅ​កំពង់ស្ពឺ

ក្នុងស្រុក3 ម៉ោង ago

ល្ងាចមិញ ផ្ទះ២៧ខ្នង​នៅក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ខ្យល់កន្រ្តាក់​បំផ្លាញ

ក្នុងស្រុក6 ម៉ោង ago

រកឃើញ​អ្នក​ឆ្លងវីរុស​កូវីដ​១៩​ក្នុង​សហគមន៍២៤នាក់ និង​ជា​សះស្បើយ ៧នាក់

ក្នុងស្រុក4 ម៉ោង ago

សណ្ឋាគារ Great Duke ត្រូវ​ប្រើប្រាស់​ជាមន្ទីរពេទ្យ​ពិនិត្យ និងព្យាបាល​អ្នកជំងឺកូវីដ​១៩កម្រិតស្រាល ក្រសួងប្រាប់ពលរដ្ឋ​រស់​នៅ​ជុំវិញសណ្ឋាគារ​កុំ​មាន​ការភ័យខ្លាច

ក្នុងស្រុក4 ម៉ោង ago

មិនដឹងរឿងអី បុរស​ម្នាក់ចាក់​សាំង​ដុត​ខ្លួនឯង ផ្អើល​ទាំង​ព្រឹក​!