Connect with us

Hi, what are you looking for?

អន្តរជាតិ

ចូលកាន់តំណែងប្រធានាធិបតីភ្លាម Joe Biden ចេញ​បញ្ជា​លុបចោល​គោល​នយោបាយរបស់លោក ត្រាំ ទាំងអស់

លោក ចូ ប៉ៃឌិន សម្រេចធ្វើការលុបចោលនូវគោលនយោបាយមួយចំនួនរបស់លោក ត្រាំ

អាមេរិក – ក្រោយ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតីសហរដ្ឋអាមេរិកនៅវេលាល្ងាចថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក លោក Joe Biden បាន​ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួន ដោយ​ក្នុង​នោះ ក៏​មាន​ការ​បញ្ជា​ឲ្យ​លុប​ចោល​នូវ​គោលនយោបាយដ៏ចម្រូងចម្រាស់មួយ​ចំនួនក្នុងរដ្ឋកាលរបស់លោក ត្រាំ ផងដែរ។

លោក ចូ ប៉ៃឌិន នៅក្នុងសេតវិមាន

ក្នុងនោះ មានដូចជាការនាំមកវិញការិយាល័យសន្តិសុខសុខាភិបាលចំណុះក្រុមប្រឹក្សាសន្តិសុខជាតិដែលត្រូវបានលោក ត្រាំ បិទចោល, ការ​នាំអាមេរិកចូលកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ ដែលលោក ត្រាំ អូសចេញ ហើយក៏ប្រកាសបំណងចូលរួមជាមួយអង្គការសុខភាពពិភពលោកវិញដែរ។

លោក បៃឌិន ក៏បញ្ជាឱ្យលុបចោលការប្រកាសអាសន្នរបស់លោក ត្រាំ ដែលមានគោលដៅប្រមូលលុយដើម្បីសាងសង់ជញ្ជាំងតាមព្រំដែនជាមួយម៉ិកស៊ិក។

ជាមួយ​គ្នា ប្រធានាធិបតីថ្មី ក៏បញ្ចប់បម្រាមធ្វើដំណើររបស់លោក ត្រាំ លើអ្នកដំណើរមកប្រទេសមានជនមូស្លីមភាគច្រើនផងដែរ៕

Advertisement
Advertisement