Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នករត់តាក់ស៊ីជនជាតិខ្មែរ ត្រូវជនជាតិចិនមួយក្រុមវាយរបួសធ្ងន់

ព្រះសីហនុ – កាលពីម៉ោង ៣ទៀបភ្លឺថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនជាតិចិនមួយក្រុមប្រដាប់ដោយដែកទីប នឹងដំបងបានជិះរថយន្ត ២គ្រឿង មកកាក់រថយន្តអ្នករត់តាក់សុី រួចធ្វើសកម្មភាពវាយមកលើរថយន្ត និងម្ចាស់រថយន្ត ត្រង់ចំនុចមុខវត្តអូរត្រេះ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់(បែកក្បាល)។

ជនរងគ្រោះជាអ្នករត់តាក់សុីបានអោយដឹងថា នៅមុនពេលកើតហេតុ រូបលោកបានរងចាំដឹកភ្ញៀវនៅកន្លែងកើតហេតុខាងលើ បន្ទាប់មកក្រុមជនសង្ស័យក៏ជិះរថយន្ត២គ្រឿង មកកាក់រថយន្តរបស់លោក ដោយ១គ្រឿងឈប់ពីមុខនឹង១គ្រឿងទៀតឈប់ពីក្រោយ ហើយក៏ស្ទុះចុះពីលើរថយន្តទាញដែកទីប នឹងដំបងវាយលោកតែម្ដង។

ជនរងគ្រោះបន្តទៀតថា ដោយមានការភ័យពេក លោកក៏រត់ចោលរថយន្ត ហើយក្រុមជនសង្ស័យទាំងនោះក៏បានយករថយន្តរបស់លោក ជិះទៅវាយអ្នកផ្សេងទៀតដែលឈប់រថយន្តនៅតាមបណ្ដោយផ្លូវ ចាប់ពីផ្លូវអូរត្រេះរហូតមកដល់ផ្លូវអាឡាំងឡុង។

ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ច ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន បានម្នាក់ នៅត្រង់ចំណុចមុខរោងចក្រ New star។

បច្ចុប្បន្នជនរងគ្រោះ បានសម្រាកព្យាបាលនៅក្លីនិចឯកជនអូរត្រេះ។ ចំណែកជនបង្កម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន និងធ្វើការសាកសួរដើម្បីស្រាវជ្រាវរកបក្សពួក យកមកផ្តន្ទាទោសតាមច្បាប់៕

 

ដោយ នាគសមុទ្រ

Advertisement
Advertisement