Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការ​នគរបាល​រាជធានី​ ហាមមិនឲ្យ​អ្នកសារព័ត៌មានចូលថត​ ឬឡាយ​ សកម្មភាពសមត្ថកិច្ចកំពុងអនុវត្តការងារ​

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ – នៅព្រឹកថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់​ ត្រូវធ្វេីការងារឲ្យបានច្បាស់លាស់​ និង​ហាមមិនឲ្យ​អ្នកសារព័ត៌មានមួយចំនួនចូលថត​ ឬឡាយ​ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ​ ឬកំពុងតែធ្វេីការតាមដាន​ ស្រាវជ្រាវកំណត់មុខសញ្ញាល្មេីស បង្ក្រាបបទល្មេីស​ ក៏ដូចជាកំពុងធ្វេីការជំនាញសំខាន់ផ្សេងៗទៀត​។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ

ចំពោះអ្នកដែលបំពាន​ មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច​ នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់​ ក៏ដូចជាច្បាប់សារព័ត៌មាន៕

Advertisement
Advertisement