Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ស្រុកព្រៃនប់ ឃាត់ខ្លួន​មនុស្ស​៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ – កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ព័ន្ធករណីចែកចាយសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ឪសថ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖

ទី១-ឈ្មោះ សោម ចាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ អេង ប៊ុនគៀន ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៣-ឈ្មោះ វ៉ាត ប៊ុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិព្រះទ្រហឹង ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្នភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម សថ្លារ ចំនួន៣កញ្ចប់ (តូច២កញ្ចប់), ទូរស័ព្ទចំនួន០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់វិធានការតាមនីតិវិធីច្បាប់៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement