Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

អ្នកដាក់ឧបករណ៍រំញោច ឬជំនួយបេះដូង សូម​ប្រុងប្រយ័ត្នចំពោះទូរស័ព្ទ iPhone 12

បរទេស – ក្នុងពេល​ប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុន Apple បានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។

ហើ​យនៅពេលថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមពាក្យពេចន៍មួយចំនួនទៀតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីការប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ននៅក្នុងពេលសាកល្បងនេះ។

បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់លោកអ្នក៕

Advertisement
Advertisement