Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនធ្លាក់ពីលើអាគារជាន់ទី១៣ចំផ្ទះប្រជាពលរដ្ឋ​ស្លាប់ភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់មកសួរនាំ

ព្រះសីហនុ៖ (ព័ត៌មានបឋម) នៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារ ជាន់ទី១៣ ម្តុំពយកាំពេញ ស្ថិតនៅក្នុងក្រុម៧ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រះសីហនុ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កន្លែងកើតហេតុ បានលើកឡើងថា ក្រោយពីឮសំឡេងលាន់លើដំបូលផ្ទះ ពួកគាត់បាននាំគ្នាចេញមកមើល ក៏ប្រទះឃើញ បុរសជនជាតិចិនម្នាក់ ធ្លាក់ចូលក្នុងបន្ទប់ទឹកនិងមានដាច់ជើងម្ខាង ហើយក៏មានការភ័យឆោឡោប្ដឹងទៅសមត្ថកិច្ចដើម្បីមកពិនិត្យនូវទីតាំង នោះតែម្ដង។

ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅទីតាំងកន្លែងកើតហេតុដើម្បីធ្វើការសាកសួរនិងធ្វើកោសល្យវិច័យ ទាក់ទងនឹងករណីបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារ។

លោកវរសេនីយ៍ឯកលី សុខហ៊ី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរក៏បានឃាត់ខ្លួនជនជាតិចិនចំនួនបីនាក់មក កាន់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំក្នុងករណី បុរសជនជាតិចិនធ្លាក់ពីលើអគារ។ ព្រោះបើតាមការ ឆែកកាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់ដែលគេស្នាក់នៅមានគ្នាចំនួន ៤នាក់ ស្រី ២នាក់ ប្រុស ២នាក់ ហើយនៅវេលាម៉ោងប្រមាណ ៧ ក៏ឃើញ បុរសជនជាតិចិនចេញមកក្រៅ បន្ទប់ហើយបានធ្លាក់ពីលើអាគារតែម្ដង។

ដូចនេះសមត្ថកិច្ចក៏បានឃាត់ បុរសជនជាតិចិន១នាក់ និងស្ត្រីចំនួន ២នាក់ មកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរអំពីករណី មុនឈានរហូតដល់ការធ្លាក់បុរសពីលើអគារនេះផងដែរ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement