កាលពីឆ្នាំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាសកាត់ប្រាក់បៀវត្សទាំងអស់របស់សម្តេចចំនួន៧ខែ ដែលមានទឹកប្រាក់សរុបចំនួនជាង ៦៣លានរៀលជូនដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះ នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសបន្តកាត់ប្រាក់បៀវត្សរបស់សម្តេចរយៈពេល៧ខែទៀត ជូនដល់ក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ប្រាក់បៀវត្សរបស់សម្តេចតេជោមានចំនួន ១០លានរៀលក្នុងខែ ហើយត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ ដោយនៅសល់ ៩.០៩០០.០០០រៀល/ខែ ដូច្នេះសរុប៧ខែ គឺមានចំនួន៦៣.៦៣៩.០០០រៀល៕