Connect with us

បច្ចេកវិទ្យា

សូមប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មីកំពុងតែរីករាលដាលតាមរយៈកម្មវិធីទំនាក់ទំនងសង្គម WhatsApp

Published

on

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញកម្មវិធីមេរោគថ្មីសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។

_

វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងកម្មវិធី WhatsApp។ នៅពេលដែលទូរសព្ទដែលមានមេរោគទទួលបានសារតាមរយៈកម្មវិធី WhatsApp វានឹងឆ្លើយតបទៅអ្នកផ្ញើវិញជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីកម្មវិធីក្លែងក្លាយ “Huawei Mobile” តាមរយៈគេហទំព័រក្លែងក្លាយដែលមានរូបរាងស្រដៀងគ្នាទៅនឹងគេហទំព័រ Google Play Store។

បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធីមេរោគនេះ វានឹងធ្វើការស្នើសុំដើម្បីអាចផ្ញើសារចេញដោយស្វ័យប្រវត្តិ ដែលនេះធ្វើឱ្យទូរសព្ទលោកអ្នកក្លាយទៅជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរសព្ទផ្សេងៗទៀត។ ជាងនេះទៅទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា មេរោគនេះក៏អាចបន្ថែមស្គ្រីនទៅលើកម្មវិធីផ្សេងៗទៀតដើម្បីលួចយកព័ត៌មានសំខាន់ៗដូចជាឈ្មោះ និងលេខសម្ងាត់ជាដើម។

បច្ចុប្បន្នកម្មវិធីមេរោគនេះអាចចម្លងតាមតែរយៈកម្មវិធី WhatsApp ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបានជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតនៅពេលអនាគត។ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការដែលមាននៅក្នុងទូរសព្ទស្រាប់៕

Advertisement
ក្នុងស្រុក3 ម៉ោង ago

គ្រឿងចក្រ​កាយថ្ម​រអិល​ធ្លាក់ពីលើភ្នំ ស្លាប់​អ្នក​បើកម្នាក់​នៅ​កំពង់ស្ពឺ

ក្នុងស្រុក2 ម៉ោង ago

ល្ងាចមិញ ផ្ទះ២៧ខ្នង​នៅក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ខ្យល់កន្រ្តាក់​បំផ្លាញ

ក្នុងស្រុក5 ម៉ោង ago

រកឃើញ​អ្នក​ឆ្លងវីរុស​កូវីដ​១៩​ក្នុង​សហគមន៍២៤នាក់ និង​ជា​សះស្បើយ ៧នាក់

ក្នុងស្រុក2 ម៉ោង ago

សណ្ឋាគារ Great Duke ត្រូវ​ប្រើប្រាស់​ជាមន្ទីរពេទ្យ​ពិនិត្យ និងព្យាបាល​អ្នកជំងឺកូវីដ​១៩កម្រិតស្រាល ក្រសួងប្រាប់ពលរដ្ឋ​រស់​នៅ​ជុំវិញសណ្ឋាគារ​កុំ​មាន​ការភ័យខ្លាច

អន្តរជាតិ2 ម៉ោង ago

ក្រុមសហជីពដាក់សម្ពាធលើក្រុមយោធានៅភូមា ដោយស្នើឲ្យ​ពលករឈប់ធ្វើការ