Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រោងចក្រកាត់ដេរមួយ​ទៀត​គ្រោង​នឹង​បើកនៅស្រុកបាទី ដោយ​បង្កើតការងារជាង៧រយកន្លែង

ភ្នំពេញ – ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់ថា សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន BRIGHTNESS (CAMBODIA) GARMENT FACTORY CO., LTD គឺគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ។

រោងចក្រ​កាត់ដេរនេះ គឺមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០២កន្លែង៕

Advertisement
Advertisement