Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រសួងវប្បធម៌​ផ្អាកការ​រៀបចំ «មហោស្រពសិល្បៈ​យុវជន​ទូទាំងប្រទេស»

ភ្នំពេញ – ក្រសួងវប្បធម៌​បានជូនដំណឹង​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ថា ដើម្បីទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​រាតត្បាត​ជា​សកល នៃមេរោគ​កូវីដ​១៩ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ផ្អាក​ការ​រៀបចំ​កម្មវិធី «មហាស្រព​យុវជន​ទូទាំង​ប្រទេស​» និង «ទិវាវប្បធម៌​ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១» ដោយ​រក្សា​ទុក​ត្រឹម​ការ​រៀបចំ​អបអរសាទរ «ទិវា​វប្បធម៌​ជាតិ ៣មីនា លើកទី២៣ ឆ្នាំ​២០២១» តាម​រយៈ​ការ​បោះពុម្ពរូប​គំនូរ​ផ្សាយ​ ការ​ចងបដា ការ​ផលិត​ឯកសារ និង​វីដេអូ សម្រាប់​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញស​ង្គម។

Advertisement
Advertisement