Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្ស២នាក់ស្លាប់ក្នុងហេតុការណ៍ឆេះឃ្លាំងស្ដុបទំនិញនៅសង្កាត់ទួលស្វាយព្រៃកាលពីយប់មិញ

ភ្នំពេញ – បើតាម​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១។

ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិតនៅចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវ​បានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយ​បន្ត​ឆេះ​រហូត​ដល់ព្រឹកនៅ​មិន​ទាន់អាច​ពន្លត់​បានទាំងស្រុង។

តាមការបញ្ជាក់ពីម្ចាស់ទីតាំងឃ្លាំងនោះថា ឃ្លាំងនោះគឺមានស្ដុបថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ ហើយ​ចំពោះមូលហេតុនោះ គេនៅ​មិន​ទាន់​ដឹងនៅ​ឡើយទេ។

បើ​តាមប្រភពព័ត៌ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះថា មុនពេលកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់ តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋដែលនៅជាប់នោះថែមទៀតផង៕

Advertisement
Advertisement