Connect with us

Hi, what are you looking for?

ក្នុងស្រុក

មុខសញ្ញាយ៉ាងសកម្មក្នុងក្រុងព្រះសីហនុ១៧នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន

ព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្មក្នុងអំពើចោរកម្ម និងមុខសញ្ញាសកម្មក្នុងបទលួចមានស្ថានទម្ងន់ទោស(ឆក់) ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក។

នៅក្នុងកិច្ចប្រតិបត្ដិការនោះកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ រួមនឹងសម្ភារៈវត្ថុតាង៖

១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

២-ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៣-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៤-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៥-ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ) ។

៦-ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៧-ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៨-ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៩-ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១០-ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១១-ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១២-ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១៣-ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១៤-ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១៥-ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១៦-ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

១៧-ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ។

១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

-ម៉ូតូC-១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង(មធ្យោបាយធ្វើសកម្មភាព)

-ម៉ូតូC-១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)

-ម៉ូតូC-១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)

-ម៉ូតូExcenter ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)

-ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន ០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន ។

-ផ្លាកលេខម៉ូតូ ចំនួន ០១សន្លឹក

-ក្បាំងម៉ូតូC-១២៥ ០១ឈុត

-ដំបងគ្រលាស់ ចំនួន ០១

-កាំបិតប៉័ងតោ ចំនួន ០១

-ជំពាមកៅស៊ូ ចំនួន ០១

បច្ចុប្បន្នជនសង្ស័យរួមទាំង១៧នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ដើម្បីសាកសួរតាមនីតិវិធី៕

 

ដោយ នាគសមុទ្រ

 

Advertisement
Advertisement