Connect with us

Hi, what are you looking for?

ក្នុងស្រុក

តំណាងរាស្រ្តខេត្តព្រះសីហនុបានប្រគល់សមិទ្ធិផលថ្មីៗ ជូនដល់វត្តស្មាច់ដែង សម្រាប់ទុកឲ្យពុទ្ធបរិស័ទប្រើប្រាស់

ព្រះសីហនុ – សមិទ្ធផលថ្មីៗជាច្រើនដែលបានកសាងនៅក្នុងវត្តស្មាច់ដែងត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ក្រោមការចូលរួមពីឯកឧត្តម ចេវ គឹមហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម នេន ម៉ាឡៃ អ្នកតំណាងរាស្ត្រ ឯកឧត្តម តាក់ វ៉ាន់ថាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុរួមជាមួយ និងពុទ្ធបរិស័ទជិតឆ្ងាយលោកគ្រូអ្នកគ្រូសិស្សានុសិស្សបាន ចូលរួមក្នុងពិធីយ៉ាងច្រើនកុះករ។

លោក លិន សារិន មេឃុំរាម បានធ្វើ របាយការណ៍ដោយលើកឡើងថា វត្តស្មាច់ដែងជាវត្តមួយក្នុងចំណោមវត្តនានានៅទូទាំងប្រទេសដែលត្រូវបានកសាងឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃប្រជាពលរដ្ឋកម្ពុជាត្រូវបានសង្គ្រោះនឹងរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយវត្តអាចចាត់ទុកថាជាវត្តចំណាស់ជាងគេមួយក្នុងចំណោមវត្ត ជាច្រើនដែលមានអាយុកាលជិត ១០០ ឆ្នាំ។ ដោយសារប្រទេសមានសុខសន្តិភាព ពេញលេញក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដឹកនាំធ្វើឲ្យ ប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះ វិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ហើយទីវត្តអារាមនានានៅទូទាំងប្រទេសត្រូវបានស្ដារឡើងវិញ បងប្អូនប្រជា ពលរដ្ឋ ពុទ្ធបរិស័ទ គ្រប់ទិសទីទូទាំងប្រទេសមានសិទ្ធិក្នុងការ គោរពបូជា ជំនឿសាសនា និងធ្វើបុណ្យទានទៅតាមចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួនដែលធ្វើឱ្យវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានការអភិវឌ្ឍន៍រីកចម្រើន ជាក់ស្ដែងនៅថ្ងៃនេះសមិទ្ធិផលថ្មីៗនានាត្រូវបានដាក់សម្ពោធនៅក្នុងទីវត្តអារាមរួមមានក្លោងទ្វារ បង្គោលភ្លើង របង ចេតិយ រូបសំណាក់ ផ្សេងៗជាច្រើនត្រូវបាន ដាក់សម្ពោធ ជាផ្លូវការជាសម្បត្តិសាធារណៈរបស់វត្តសម្រាប់ពុទ្ធបរិស័ទមកគោរពបូជា ធ្វើបុណ្យទានមានភាពងាយស្រួល។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឱកាសនោះឯកឧត្តម ចេវ គឹម ហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានលើកឡើងថាដោយសារតែការខិតខំយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយសមិទ្ធិផលថ្មីៗដែលកើតឡើងនៅក្នុងវត្តស្មាច់ដែងនាពេលនេះគឺកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី ដែលបានចំណាយ សម្ភារៈថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមកសាងសមិទ្ធផលនានាក្នុងទីវត្តអារាម ដើម្បីទុកសម្រាប់ឲ្យពុទ្ធបរិស័ទប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការ គោរពបូជានិង ធ្វើបុណ្យទាន ទាំងអស់នេះក៏មានការខិតខំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ។

ឯកឧត្តមក៏បានបន្តទៀតថា សមិទ្ធិផលថ្មីៗដែលដាក់សម្ពោធនៅក្នុងវត្តស្មាច់ដែងនាពេលនេះ សូមឱ្យ ព្រះសង្ឃគណៈកម្មការអាចារ្យ បងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមថែរក្សា ផលប្រយោជន៍ សម្បត្តិ សាធារណៈរបស់វត្តឲ្យបានគង់វង្សយូរអង្វែង ហើយក្នុងនោះអាជ្ញាធរឃុំក៏ដូចជាព្រះសង្ឃគណៈកម្មការអាចារ្យត្រូវ កៀរគររកសប្បុរសជនបន្តស្ថាបនាសមិទ្ធិផលថ្មីៗបន្ថែមទៀតដែលនៅមានការខ្វះខាតដើម្បីធ្វើយ៉ាងណាឱ្យបរិវេណទីវត្តអារាមក្លាយទៅជា កន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងមានបរិស្ថានល្អសម្រាប់ពុទ្ធបរិស័ទចូលមកធ្វើបុណ្យទាននិងទស្សនានៅ រូបសំណាកផ្សេងៗដែល មាននៅក្នុងទីអារាមផងដែរ។

ហើយក្នុងឱកាសនោះឯកឧត្តមអ្នកតំណាងរាស្ត្រទាំងបីក៏បាន ផ្ដល់នូវសម្ភារៈ ថវិកាដល់កងកម្លាំង នគរបាលប៉ុស្តិ៍ កម្លាំងប្រជាការពារ សិស្សានុសិស្សលោកគ្រូអ្នកគ្រូបងប្អូនពុទ្ធបរិស័ទបានចូលរួមក្នុងពិធីនោះផងដែរ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement