Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩៖ ថ្ងៃនេះ រកឃើញ​វិជ្ជមាន​ម្នាក់ ជាស្រ្តីពលករ​ទើបមក​ពីប្រទេសថៃ

ភ្នំពេញ – តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា នៅថ្ងៃនេះ​មាន​ករណីឆ្លងវីរុស​កូវីដ​១៩ថ្មី​តែ១ករណី និង​មិន​មាន​ករណីជា​សះស្បើយ​ទេ។

ករណីឆ្លងថ្មី១ករណីនេះ គឺជាស្រ្តីជនជាតិខ្មែរ អាយុ ២០ឆ្នាំ ស្នាក់​នៅ​ភូមិតាមុំ ឃុំ​មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១ ហើយ​លទ្ធផល​តេស្ត​សំណា​ក​លើកទី៣ ទើបរកឃើញ។

បច្ចុប្បន្ន​ស្រ្តីអ្នកជំងឺ ត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន៕

Advertisement
Advertisement