Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យការសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរ

ព្រះសីហនុ – កាលពីរសៀលថ្ងៃអាទិត្យ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២, អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។

ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក សម្រាប់ដាក់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានប្រើប្រាស់ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថា ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ សរុបការវាយតម្លៃជារួមសម្រេចបានប្រមាណ ៣៥.១% នៃការងារទាំងអស់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement